វិធីសាស្ត្រគ្រេបស៊ីដ (GrapeSEED)
គ្រេបស៊ីដ (GrapeSEED) ផ្តោតលើការប្រើប្រាស់គំនិតជាក់ស្តែង ការប្រើប្រាស់ពាក្យ មុខងារភាសា និងការយល់ដឹងពីអត្ថន័យ ជំនួសឱ្យការទន្ទេញចាំច្បាប់ និងទំរង់ វេយ្យាករណ៍ ។
សិស្សរៀនស្តាប់ និងរៀននិយាយភាសាអង់គ្លេស តាមបែបធម្មជាតិ ដោយមិនចាំបាច់គិតជាមុន ហើយបកស្រាយពីភាសាកំណើតរបស់ពួកគេឡើយ។ ដើម្បីធ្វើអោយការរៀនភាសាអង់គ្លេសមានន័យ និងសប្បាយរីករាយគ្រេបស៊ីដ (GrapeSEED) ធ្វើឱ្យការរៀនសូត្រកាន់តែមានភាពចាប់អារម្មណ៍។ តាមរយៈការបង្រៀនភាសាអង់គ្លេសដោយអោយកុមាររៀនតាមបែបធម្មជាតិ (តាមរយៈការស្តាប់លឺ និងប្រើប្រាស់ច្រើនដង)គ្រេបស៊ីដ (GrapeSEED) បណ្តុះការលើកទឹកចិត្ត និងបង្កើតភាពស្ទាត់ជំនាញយ៉ាងឆាប់រហ័ស។