វិធីសាស្ត្រត្រឹមត្រូវ
ពេលវេលាត្រឹមត្រូវ
វ័យកុមារភាពគឺជាពេលវេលាដ៏ល្អបំផុតដើម្បីរៀនភាសាថ្មី។ ទោះជាយ៉ាងណាក៏ដោយ កុមារជាច្រើនបានសិក្សាភាសាអង់គ្លេសអស់រយៈពេលជាច្រើនឆ្នាំតែមិនអាចនិយាយដោយភាពជឿជាក់បាន ហេតុអ្វី? ព្រោះកម្មវិធីផ្សេងទៀតភាគច្រើនប្រើវិធីសាស្ត្របុរាណដូចជា ការបកប្រែ ការទន្ទេញចាំ និងការហ្វឹកហាត់វេយ្យាករណ៍។
កុមារងាយនឹងធុញទ្រាន់ ឬខកចិត្ត ពីព្រោះវិធីសាស្ត្រទាំងនេះមិនមែនជាវិធីសាស្ត្របែបធម្មជាតិ ហើយមិនបានជួយដល់ការទំនាក់ទំនងជាក់ស្តែងនោះទេ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលកុមារត្រូវបានបង្រៀនដោយវិធីសាស្ត្រត្រឹមត្រូវ ការរៀនភាសាអង់គ្លេសមានភាពសប្បាយរីករាយ ហើយភាពរីកចម្រើនក៏កើតឡើងតាមបែបធម្មជាតិ។ កម្មវិធីភាសាអង់គ្លេសមានកំរិតខ្ពស់សម្រាប់ទំនាក់ទំននង (Nexus Premium English) គឺជាដៃគូមួយក្នុងចំណោមដៃគូដំបូងគេដែលត្រូវបានបញ្ជាក់ដោយគ្រេបស៊ីដ (GrapeSEED English) នៅកម្ពុជា។ កម្មវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិតនេះមានបទពិសោធន៍ជិត ៦០ ឆ្នាំ ហើយកំពុងត្រូវបានប្រើប្រាស់ដោយសិស្សជាង ៧០.០០០ នាក់នៅក្នុង ១៧ ប្រទេស។ តាមរយៈការប្រើប្រាស់បទចម្រៀង រឿងរ៉ាវ កំណាព្យ ការបង្រៀនតាមរយះធ្វើត្រាប់តាមសកម្មភាព និងការច្រៀង ក្មេងៗចូលចិត្តរៀនភាសាអង់គ្លេស ហើយពួកគេទន្ទឹងរង់ចាំមេរៀននីមួយៗយ៉ាងងាយស្រួល។